ប្រាក់ឈ្នួលអប្បបរមាកម្ពុជា​ ៖ អត្រាប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្ននៅកម្ពុជា

តើអ្នកដឹងទេថាប្រាក់ឈ្នួលអប្បបរមារបស់អ្នកទទួលបានប៉ុន្មាន? សូមស្វែងយល់បន្ថែមអំពីប្រាក់ឈ្នួលអប្បបរមារបស់អ្នកនៅកម្ពុជា។​ សូមទទួលព័ត៌មានអំពីអត្រាប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្ននៅកម្ពុជា។​

ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់និងស្បែកជើងនៅកម្ពុជា
ប្រាក់ឈ្នួលក្នុងរយៈពេលពីថ្ងៃទី១ខែតុលាឆ្នាំ ២០១០ ដល់ ឆ្នាំ២០១៤

លេខសំគាល់ ប្រភេទការងារ ប្រាក់ឈ្នួលអប្បបរមាប្រចាំខែ (គិតជាដុល្លារ) អត្រាប្តូរប្រាក់ ប្រាក់ឈ្នួលអប្បបរមាសរុបក្នុងមួយខែ (គិតជារៀល)
 
ហាត់ការ ៣០ ៤០០០ ១២០០០០
សាកល្បង ៧៥ ៤០០០ ៣០០០០០
ពេញសិទ្ធិ ៨០ ៤០០០ ៣២០០០០


លេខសំគាល់ ប្រាក់រង្វាន់ និង អត្ថប្រយោជន៍ផ្សេងៗ គិតជាដុល្លារ អត្រាប្តូរប្រាក់ គិតជារៀល
ប្រាក់ការងារទៀងទាត់ ១០ ៤០០០ ១២០០០០
អតីតភាពការងារ ៤០០០ ៨០០០
ប្រាក់សំរាប់ការស្នាក់នៅ និង ធ្វើដំណើរ ៤០០០ ២៨០០០


កំណត់សំគាល់ ៖

១­កម្មករនិយោជិកដែលបើកប្រាក់ឈ្នួលតាមមូលដ្ឋាននៃលទ្ធផលការងារក៏នឹងត្រូវបានធានាចំពោះប្រាក់ឈ្នួលអប្បបរមា រឺ អ្វីច្រើនជាងនេះទៀត ដើម្បីឆ្លុះបញ្ចាំងឲ្យឃើញពីផលិតភាពរបស់ពួកគេ (នេះគឺជាស្ថានភាពបច្ចុប្បន្ន) ។
២­សិទ្វិអត្ថប្រយោជន៍ផ្សេងៗទៀត ដូចជា ប្រាក់ការងារទៀងទាត់ និង ប្រាក់អតីតភាពការងារ រឺ ប្រាក់ផ្សេងៗទៀត មិនទាន់បានពិភាក្សា ហើយរក្សានៅដដែលតាមការព្រមព្រៀងក្នុងឆ្នាំ២០០០ (សេចក្តីជូនដំណឹងលេខ១៧) ។
៣­គណៈកម្មការប្រឹក្សាការងារគឺជាស្ថាប័នត្រីភាគីដែលមានតំណាងរដ្ឋាភិបាល១៤នាក់ សហជីព៧នាក់ និង និយោជក៧នាក់
៤­មានប្រសិទ្ធិភាពចាប់ពីថ្ងៃទី០១ខែមីនាឆ្នាំ២០១១ ប្រាក់រង្វាន់ការងារទៀងទាត់ត្រូវបានបង្កើនពី៥ដុល្លារទៅ៧ដុល្លារក្នុងមួយខែ ។ 
៥­មានប្រសិទ្ធិភាពចាប់ពីថ្ងៃទី០១ខែមីនាឆ្នាំ២០១១ ប្រាក់រង្វាន់អតីតភាពការងារត្រូវបានកែប្រែទៅ ១ដុល្លារ សម្រាប់ការងារនៅរោងចក្រក្នុងឆ្នាំនីមួយៗ រហូតដល់១១ឆ្នាំ (កាលពីមុន ប្រាក់រង្វាន់នេះត្រូវបានកំណត់ត្រឹម៤ឆ្នាំ) ។
៦­មានប្រសិទ្ធិភាពចាប់ពីខែកញ្ញា ឆ្នាំ២០១២ ប្រាក់រង្វាន់ការងារទៀងទាត់សំរាប់កម្មករត្រូវបានតំឡើង ៣ដុល្លា ដូចនេះត្រូវបាន ១០ ដុល្លាក្នុង១ខែ។
៧­មានប្រសិទ្ធិភាពចាប់ពីខែមករា ឆ្នាំ២០១២ កម្មករនឹងទទួលបាន៥ដុល្លា ក្នុង១ខែសំរាប់ប្រាក់ថែទាំសុខភាពដើម្បីដោះស្រាយចំនាយថែទាំសុខភាព។
៨­មានប្រសិទ្ធិភាពចាប់ពីខែកញ្ញា ឆ្នាំ២០១២ កម្មករនឹងទទួលបាន៦ដុល្លា ក្នុង១ខែសំរាប់ការស្នាក់នៅ និង ធ្វើដំណើរ។
៩­មានប្រសិទ្ធិភាពចាប់ពីខែឧសភា ឆ្នាំ២០១៣ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករត្រូវបានតំឡើង ១៤ដុល្លា ដូចនេះត្រូវបាន ៨០ ដុល្លាក្នុងមួយខែ។


Loading...