តើអ្នកកំពុងតែធ្វើការច្រើនម៉ោងជាងមុនដែរឬទេ? សូមស្វែងយល់បន្ថែមអំពីសិទ្ធិនិងប្រាក់ការងារបន្ថែមម៉ោងដូចខាងក្រោម ។
តើប្រាក់ការងារបន្ថែមម៉ោងជាអ្វី ?
ប្រាក់ការងារបន្ថែមម៉ោងគឺជា ប្រាក់ទូទាត់ដល់បុគ្គលិកនិយោជិត សម្រាប់ពេលវេលាធ្វើការលើចំនួន ម៉ោងធ្វើការធម្មតា ។ ច្បាប់ស្តីពីការងារនៃប្រទេសកម្ពុជាអនុញ្ញាតការងារបន្ថែមម៉ោងអតិបរមា២ម៉ោងក្នុងមួយថ្ងៃ ។
តើប្រាក់ការងារបន្ថែមម៉ោងត្រូវបានគណនាយ៉ាងដូចម្តេច ?
ប្រាក់ការងារបន្ថែមម៉ោងត្រូវបានគណនាដោយ យកអត្រាប្រាក់ឈ្នួលតាមម៉ោងគុណនឹងអត្រាបន្ថែមម៉ោង ។ អត្រាបន្ថែមម៉ោងខុសគ្នាទៅតាមពេលវេលាធ្វើការ ដូចត្រូវបានបង្ហាញដូចខាងក្រោម ។
ពេលវេលាធ្វើការ | អត្រាប្រាក់ឈ្នួល |
---|---|
ថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍ (មិនមែនការងារពេលយប់) | ៥០% |
ថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍ (ការងារពេលយប់) | ១០០% |
ថ្ងៃអាទិត្យ និង ថ្ថៃបុណ្យសាធារណៈ | ១០០% |
ឧទាហរណ៍
ស៊ីណាធ្វើការផ្នែកដេរ ហើយទទួលបានប្រាក់ឈ្នួលគោលចំនួន៦១ដុល្លារក្នុងមួយខែ ។ ខែមួយនោះនិយោជកមានការងារធ្វើច្រើនណាស់ ហើយសុំឳ្យស៊ីណាធ្វើការ១០ម៉ោងបន្ថែមក្នុងខែនោះ ។ ប្រាក់ឈ្នួលបន្ថែមរបស់ស៊ីណាទទួលបានពីការធ្វើការងារបន្ថែមម៉ោងត្រូវបានគណនា៖ អត្រាប្រាក់ឈ្នួល ប្រចាំម៉ោង x អត្រាបន្ថែមម៉ោង x ចំនួនម៉ោងការងារបន្ថែមម៉ោង ។ សម្រាប់ស៊ីណា អត្រាប្រាក់ឈ្នួលប្រចាំម៉ោងរបស់នាងគឺ ០.២៩ដុល្លារ (=៦១ដុល្លារក្នុងមួយខែ / ២០៨ ពេញម៉ោងក្នុងមួយខែ) ។ អត្រាបន្ថែមម៉ោងតាមច្បាប់សម្រាប់ការងារក្នុងថ្ថៃធម្មតាគឺ ៥០% ។ នាងធ្វើ ការថែម១០ម៉ោង ។ ដាក់ព័ត៌មានទាំងអស់នេះបញ្ចូលគ្នា ប្រាក់ឈ្នួលបន្ថែមម៉ោងសម្រាប់ស៊ីណាគឺ ១.៤៥ដុល្លារ (=០.២៩ x ៥០% x ១០ម៉ោង) ។
ប្រសិនបើការងារថែមម៉ោងត្រូវបានធ្វើនៅពេលយប់ ឬ នៅថ្ងៃអាទិត្យ អត្រាដែលត្រូវបានប្រើប្រាស់ក្នុង ការគិតថ្លៃឈ្នួល គួរតែស្មើនឹង១០០% ជំនួសឳ្យ៥០% ។
ចុះបើខ្ញុំជាកម្មករនិយោជិតធ្វើការតាមបរិមាណផលិតផល តើខ្ញុំនៅតែទទួលបានប្រាក់ឈ្នួលការងារ បន្ថែមម៉ោងដែរឬទេ ?
អត្រាបន្ថែមម៉ោងត្រូវតែត្រូវបានអនុវត្តន៍ ចំពោះកម្មករនិយោជិតធ្វើការតាមបរិមាណផលិតផល ដែល ធ្វើការបន្ថែមម៉ោង ។ មានន័យថា កម្មករនិយោជិតធ្វើការតាមបរិមាណផលិតផលគួរតែទទួលបានការទូទាត់៥០%បន្ថែម សម្រាប់ការងារដែលពួកគេធ្វើក្នុងម៉ោងបន្ថែមធម្មតា និង ១០០% សម្រាប់ម៉ោងបន្ថែមនៅពេលយប់ ថ្ងៃអាទិត្យ ឬ ថ្ងៃបុណ្យសាធារណៈ ។
ឧទាហរណ៍៖
វ៉ាន់ធ្វើការក្នុងផ្នែកដេរ និង ទទួលបានអត្រាបរិមាណផលិតផល ០.៧០ដុល្លារក្នុងមួយសបុត្រ ។ ខែមួយ និយោជកមានការត្រូវធ្វើច្រើនណាស់ ហើយសុំឳ្យវ៉ាន់ធ្វើការ១០ម៉ោងបន្ថែមក្នុងខែនោះ ។ វ៉ាន់ធ្វើបាន ១០០សំបុត្រក្នុងខែនោះ ដែលធ្វើឳ្យនាងមានសិទ្ធិទទួលបាន៧០ដុល្លារ (តាមអត្រាបរិមាណផលិតផល ០.៧០ដុល្លារក្នុងមួយសបុត្រ) ។ ក៏ប៉ុន្តែ វ៉ាន់មានសិទ្ធិបើកប្រាកឈ្នួលក្នុងអត្រាខ្ពស់ជាង (១៥០%) សម្រាប់ការងារបន្ថែម១០ម៉ោង ។ ប្រាក់ឈ្នួលបន្ថែមរបស់វ៉ាន់បានពីការងារបន្ថែមម៉ោងត្រូវបានគណនា៖ អត្រាប្រាក់ឈ្នួលតាមម៉ោង x អត្រាបន្ថែមម៉ោង x ចំនួនម៉ោងធ្វើការបន្ថែមម៉ោង ។
សម្រាប់វ៉ាន់ អត្រាប្រាក់ឈ្នួលតាមម៉ោងគឺ ០.៣២ដុល្លារ (៧០ដុល្លារក្នុងមួយខែ / ២១៨ម៉ោងសរុបដែល ធ្វើការក្នុងខែនោះ) ។ អត្រាបន្ថែមម៉ោងតាមច្បាប់សម្រាប់ថ្ងៃធម្មតាគឺ ៥០% ។ នាងធ្វើការ១០ម៉ោង បន្ថែមក្នុងខែនោះ ។ ដូចនេះ ប្រាក់ឈ្នួលបន្ថែមរបស់នាង សម្រាប់ការងារបន្ថែមម៉ោងគឺ ១.៦០ដុល្លារ (=០.៣២ x ៥០% x ១០ម៉ោង) ។
ប្រសិនបើការងារថែមម៉ោងត្រូវបានធ្វើនៅពេលយប់ ឬ នៅថ្ងៃអាទិត្យ អត្រាដែលត្រូវបានប្រើប្រាស់ក្នុង ការគិតថ្លៃឈ្នួល គួរតែស្មើនឹង១០០% ជំនួសឳ្យ៥០% ។