របបសន្តិសុខសង្គម

តើអ្នកបានទទួលអត្ថប្រយោជន៍ពីសន្តិសុខសង្គមនៅកន្លែងធ្វើការនៅកម្ពុជាដែររឺទេ? សូមស្វែងយល់បន្ថែមអំពីច្បាប់ពាក់ព័ន្ធនឹងសន្តិសុខសង្គមទៅលើអត្ថប្រយោជន៍របស់វានៅកន្លែងធ្វើការនៅកម្ពុជាតាមរយះ Prake.org។​

តើមានអ្វីកើតឡើងនៅពេលអ្នកធ្វើការក្នុងវ័យចាស់ពេក ? តើអ្នកព្រួយបារម្ភអំពីការបញ្ឈប់ពីការងារដែរ រឺ ទេ ? នៅក្នុងប្រទេសកម្ពុជា មានបទបញ្ញតិស្តីពីរបបសន្តិសុខសង្គមដើម្បីជួយអ្នក ។ សិក្សាបទបញ្ញតិនេះនៅទីនេះ

សិទ្ធិសោធន

កម្មករនិយោជិកដែលមានអាយុ៥៥ឆ្នាំមានសិទ្ធិទទួលបានសោធនជរាភាព ប្រសិនបើ៖ ១) ចុះឈ្មោះក្នុងបញ្ជីក្នុងបេឡាជាតិរបបសន្តិសុខសង្គម (NSSF) រយៈពេល២០ឆ្នាំ និង ២) បង់វិភាគទានរយៈពេលយ៉ាងតិច ៦០ខែ សម្រាប់របបសន្តិសុខសង្គម ក្នុងអំឡុងពេល១០ឆ្នាំ ។ កម្មករដែលមានអាយុ៥៥ឆ្នាំ ប៉ុន្តែមិនបំពេញតាមល័ក្ខខ័ណ្ឌសម្រាប់សោធនជរាភាព មានសិទ្ធិទទួលបានប្រាក់វិភាជន៍ជនរាភាព ដែលត្រូវបើកឲ្យតែម្តងគត់ ។ ក្រោមល័ក្ខខ័ណ្ឌជាក់លាក់ ប្តីឬប្រពន្ធ ឬ កូនៗរបស់អ្នកទទួលមរណភាពអាចទាមទារតាវកាលិកពីសោធនបាន ។

តាវកាលិកនិកម្មភាព

តាវកាលិកនិកម្មភាពមិនមានក្នុងប្រទេសកម្ពុជានៅឡើយទេ។ ទោះបីជាយ៉ាងណាក៏ដោយ កម្មករនិយោជិកដែលមានកិច្ចសន្យាការងារមានថិរវេលាកំណត់ ទទួលបានការទូទាត់ផ្សេងគ្នា (៥% នៃប្រាក់ឈ្នួលដែលបានទូទាត់សរុប សំរាប់កម្មករនិយោជិកកំឡុងពេលថិរវេលានៃកិច្ចសន្យា ) ហើយកម្មករនិយោជិកដែលមានកិច្ចសន្យាការងារមានថិរវេលាមិនកំណត់ អាចទទួលបានសំណងសំរាប់ការបញ្ឈប់ពីការងារ (យ៉ាងតិចណាស់ប្រាក់ឈ្នួល ៧ ថ្ងៃ និង អត្ថប្រយោជន៍ដ៏ទៃទៀត )។

សេវាថែទាំវេជ្ជសាស្ត្រ

ក្នុងករណីមានគ្រោះថ្នាក់ការងារ កម្មករមានសិទ្ធិទទួលបានសេវាថែទាំវេជ្ចសាស្ត្រ ដូចជា ការព្យាបាលបែបវេជ្ជសាស្ត្រ ផលិតផលឳសថ និង មធ្យោបាយដឹកទៅកន្លែងព្យាបាលបែបវេជ្ជសាស្ត្រ ។

 

 

ចុចត្រង់នេះដើម្បីចាប់ផ្តើមកម្រងសំនួរប្រាក់ខែរបស់យើងខ្ញុំ!

 

Loading...