ច្បាប់កម្ពុជាមិនបញ្ចាក់ច្បាស់
អំពីកម្មករនិយោជិកដែលមានកូនរៀននៅសាលាទេ ប៉ុនែ្តពិតជាមានខចែងអំពីការការពារកម្មករនិយោជិកដែលរៀបការហើយ និងកម្មករនិយោជិកដែលមានកូនក្នុងបន្ទុកក្នុងអំឡុងពេលរំសាយ ។
ការការពារក្នុងពេលរំសាយ
នៅពេលដែលនិយោជកត្រូវតែរំសាយកម្មករ លំដាប់លំដោយនៃចំនួនរំសាយគិតតាមវិជ្ជាជីវៈ លក្ខណៈសម្បត្តិ អតីតភាពការងារក្នុងសហគ្រាស និងបន្ទុកគ្រួសាររបស់កម្មករនិយោជិក ។ កម្មករដែលនឹងត្រូវបានរំសាយមុនគេជាកម្មករដែលមានសមត្ថភាពវិជ្ជាជីវៈតិចតួចជាងគេ បន្ទាប់មកទៀតកម្មករដែលមានអតីតភាពការងារតិចតួចជាងគេ ។ អតីតភាពការងារត្រូវតែត្រូវបានបង្កើនមួយឆ្នាំ សំរាប់កម្មករដែលរៀបការរួច និង មួយឆ្នាំបន្ថែមទៀតសម្រាប់កូនម្នាក់ៗក្នុងបន្ទុក ។
ឳកាសស្មើគ្នាសំរាប់មាតាបិតា
ក្នុងនាមជាកម្មករនិយោជិកដែលមានការទទួលខុសត្រូវក្នុងគ្រួសារ (ដោយមិនប្រកាន់ភេទ) អ្នកមានឳកាសដូចៗគ្នានឹងសហសេវិករបស់អ្នកដែលមិនមានការទទួលខុសត្រូវបែបនេះ ។
ថ្ងៃឈប់សំរាក
កម្មករនិយោជិកទាំងអស់មានសិទ្ធិទទួលបានការឈប់សំរាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួលរយៈពេលមួយថ្ងៃកន្លះបន្តជាប់គ្នាក្នុងមួយខែ (១៨ថ្ងៃក្នុងមួយឆ្នាំ) បន្ទាប់ពីពួកគេបានធ្វើការឲ្យនិយោជកបានរយៈពេលមួយឆ្នាំ ។ កម្មករនិយោជិកអាចឈប់សំរាកក្នុងអំឡុងថ្ងៃទាំងនេះសំរាប់កាតាព្វកិច្ចគ្រួសារ ។