ប្រាក់ឈ្នួលអប្បបរមា

សូមស្វែងយល់បន្ថែមអំពីប្រាក់ឈ្នួលអប្បបរមានៅក្នុងឧស្សាហកម្មផ្សេងគ្នានៅកម្ពុជា។​ សូមទទួលព័ត៌មានអំពីច្បាប់ពាក់ព័ន្ធនឹងប្រាក់ឈ្នួលអប្បបរមានៅកម្ពុជាតាមរយះ​ Prake.org។​

តើអ្នកកំពុងទទួលបានប្រាក់ឈ្នួលអប្បបរមាពីនិយោជករបស់អ្នកដែរឬទេ ?​

សូមពិនិត្យចំនុចដូចខាងក្រោម៖

និយោជកត្រូវតែបើកប្រាក់ឈ្នួល​​​៖

 

  • ទៅកម្មករនិយោជិតដោយផ្ទាល់ដៃ លើកលែងតែកម្មករនិយោជិតយល់ព្រមលើវិធីផ្សេងទៀត
  • ជាក្រដាសប្រាក់
  • នៅកន្លែងធ្វើការផ្ទាល់ ឬ នៅជិតកន្លែងធ្វើការដែលធ្វើឡើងនៅថ្ងៃធ្វើការ មិនមែនថ្ងៃឈប់ សម្រាកទេ ។ ប្រសិនបើថ្ងៃបើកឈ្នួល​អប្បបរ​មាប៉ះចំថ្ងៃឈប់ និយោជកត្រូវតែបើកប្រាកឈ្នួល មុនថ្ងៃឈប់​សម្រាក​នោះ ហើយនិង
  • ក្នុងម៉ោងធ្វើការ ។


តើប្រាក់ឈ្នួលដែលខ្ញុំគួរតែទទួលពីនិយាជករបស់ខ្ញុំមានចំនួនប៉ុន្មាន?

ក្នុងពេលបច្ចុប្បន្ន ក្រសួងទទួលបន្ទុកវិស័យការងារបានកំណត់អំពីប្រាក់ឈ្នួល សម្រាប់តែឧស្សាហ កម្មកាត់ដេរ​សម្លៀក​​បំពាក់ វាយនភ័ណ្ឌ និង ស្បែកជើង ។ មិនមានប្រាក់ឈ្នួលអប្បបរមាសម្រាប់​វិស័យ​ផ្សេងទេ ។ ក៏ប៉ុន្តែ ក្រុមប្រឹក្សាអជ្ញាកណ្តាលយល់ឃើញថា ប្រាក់ឈ្នួល​អប្បបរមាប្រហា់ប្រហែល គ្នានេះគួរតែផ្តល់ឳ្យឧស្សាហកម្មកមន្តសាល​​ដទៃទៀត ។ ប្រាក់ឈ្នួលអប្បបរមាសម្រាប់សម្រាប់​កម្មករ​និយោជិត​ពេញម៉ោង (ដែលមានន័យថា អ្នកធ្វើការ៤៨ម៉ោងក្នុងមួយសប្តាហ៍) មានចំនួន៦១ដុល្លារ​ក្នុង​មួយខែ ។ ទោះបីជាអ្នក​ជាកម្មករ​និយោជិត​ធ្វើការតាមបរិមាណផលិតផល ឬ ម្តងម្កាល​​ ក៏ដោយ ប្រសិន​​បើធ្វើការ៤៨ម៉ោងក្នុងមួយសប្តាហ៍ អ្នកមានសិទ្ធិទទួលបានប្រាក់ឈ្នួល​អប្ប​បរមា​ ។ ប្រសិនបើ​អ្នកជាកូនជាង ប្រាក់ឈ្នួលអប្បបរមាមានចំនួន៣០ដុល្លារក្នុងមួយខែ ។ ប្រសិនបើអ្នកកំពុងធ្វើការ​ការ​សាកល្បងប្រាក់​ឈ្នួល​​អប្បបរមាមានចំនួន៥៦ដុល្លារក្នុងមួយខែ ។

ប្រសិនបើខ្ញុំជាកម្មករនិយោជិតធ្វើការតាមបរិមាណផលិតផល តើប្រាក់ឈ្នួលអប្បបរមាត្រូវបានគណនា​ ដោយ​រ​​បៀបណា​ ?

ប្រសិនបើអ្នកធ្វើការក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ វាយនភ័ណ្ឌ និង​ ស្បែកជើង ប្រាក់ឈ្នួលអប្ប​បរមាសម្រាប់កម្មករ​និយោជិតដែល​ធ្វើ​ការតាមម៉ោងធម្មតា (៤៨ម៉ោងក្នុងមួយសប្តាហ៍) គឺ៦១ដុល្លារ​ក្នុង​​មួយខែ ។ ប្រសិនបើប្រាក់ឈ្នួលរបស់អ្នកដែលផ្អែកលើអត្រាបរិមាណមាន​ចំនួន​​តិចជាងចំនួននេះ និយោជក​នៅតែត្រូវ ផ្តល់ប្រាក់ឈ្នួល៦១ដុល្លារក្នុងមួយខែ ។ ប្រសិនប្រាក់ឈ្នួលរបស់ដែល​ផ្អែកលើ​អត្រា​បរិមាណ​លើសពី ៦១ដុល្លារ និយោជកត្រូវតែផ្តល់ប្រាក់ឈ្នួលដែលមានចំនួនលើសនោះ ។

ប្រសិនបើខ្ញុំកំពុងតែត្រូវបានគេផ្តល់ប្រាក់ឈ្នួល​ ដែលមានចំនួនតិចជាងប្រាក់ឈ្នួលអប្បបរមា តើ​នរណាអាច​ជួយខ្ញុំបាន?​

ដើម្បីដាក់ពធ្វើបណ្តឹងនឹងការមិនអនុវត្តន៍តាមប្រាក់ឈ្នួលអប្បបរមា អ្នកអាចទៅរក​​​៖

 

  • និយោជករបស់អ្នក/គណៈគ្រប់គ្រង/អ្នកម៉ៅការ
  • អធិការកិច្ចការងារ
  • ក្រុមប្រឹក្សាអាជ្ញាកណ្តាលការងារ
  • សហជីព

 

 

ចុចត្រង់នេះដើម្បីចាប់ផ្តើមកម្រងសំនួរប្រាក់ខែរបស់យើងខ្ញុំ!

 

Loading...