ការកាត់ប្រាក់ឈ្នួល និង ការពិន័យជាប្រាក់

សូមស្វែងយល់បន្ថែមអំពីការកាត់ប្រាក់បៀរវត្សរ៍ និងការផាកពិន័យនៅកន្លែងធ្វើការនៅកម្ពុជា។​ តើក្រុមហ៊ុនរបស់អ្នកមានកាត់ប្រាក់បៀរវត្សរ៍របស់អ្នក និងផាកពិន័យលើប្រាក់បៀរវត្សរ៍របស់អ្នកដែររឺទេ? សូមទទួលព័ត៌មានអំពីការកាត់ប្រាក់បៀរវត្សរ៍ និងការផាកពិន័យនៅកន្លែងធ្វើការតាមរយះ​ Prake.org។​

ជាទូទៅ និយោជកមិនត្រូវបានអនុញ្ញាតឳ្យកាត់ប្រាក់ឈ្នួលរបស់កម្មករនិយោជិតទេ។ ជាពិសេស និយោជកមិនអាចគិត ឬ កាត់ប្រាក់​ឈ្នួល​​ដូចខាងក្រោមទេ៖


  • ពិន័យជាប្រាក់ ឬ កាត់ប្រាក់ឈ្នួលរបស់កម្មករនិយោជិត ដើម្បីដាក់ទណ្ឌកម្មពួកគេពីកំហុស ឬ ការបដិសេធមិន​ព្រមធ្វើការ​បន្ថែម​ម៉ោងនោះទេ
  • តម្រូវឳ្យមានកិច្ចធានាជាប្រាក់កាស ឬ ជាប័ណ្ណសិទ្ធិណាមួយ ដើម្បីទទួលបាន ឬ រក្សាការងារ
  • កាត់ប្រាក់ឈ្នួល ជាការដោះដូរនឹងការជួលឳ្យធ្វើការ
  • កាត់ប្រាក់ឈ្នួលពីកម្មករនិយោជិតច្រើនជាងតម្លៃពិតប្រាកដដោយការបាត់ប័ណ្ណសម្គាល់ខ្លួន ឬ
  • គិតតម្លៃពីកម្មករនិយោជិតនូវប្រាក់សម្រាប់ការពិនិត្យសុខភាពដែលជាកាតព្វកិច្ចរបស់និយោជក។


និយោជកអាចកាត់ប្រាក់ឈ្នួលរបស់កម្មករនិយោជិត តែដើម្បីបង់ចំណាយជាក់ស្តែងលើ៖


  • គ្រឿងប្រដាប់ប្រដា និង ឧបករណ៍ចាំបាច់សម្រាប់ការងារដែលកម្មករនិយោជិតមិនបានយកមក​ ប្រគល់ឳ្យវិញ
  • វត្ថុធាតុ និង សម្ភារៈផ្សេងៗដែលកម្មករនិយោជិតទទួលបន្ទុក និង ប្រើប្រាស់ និង
  • ចំនួនប្រាក់ដែលនៅជំពាក់អគាររូបដ្ឋាន ។


ចំពោះការកាត់ប្រាក់ទាំងនេះ ចំនួនប្រាក់ដែលកាត់ពីប្រាក់ឈ្នួលរបស់កម្មករនិយោជិត មិនត្រូវឳ្យហួស ដល់ភាគប្រាក់ឈ្នួលអប្បបរមាដែល​កម្មករ​និយោជិតយកទៅផ្ទះទេ ។

 

 

ចុចត្រង់នេះដើម្បីចាប់ផ្តើមកម្រងសំនួរប្រាក់ខែរបស់យើងខ្ញុំ!

 

Loading...