អត្ថបទអំពីប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា

តើអ្នកដឹងទេថាប្រាក់ឈ្នួលអប្បបរមារបស់អ្នកប៉ុន្មាន? សូមស្វែងយល់បន្ថែមអំពីប្រាក់ឈ្នួលអប្បបរមារបស់អ្នកនៅកម្ពុជា។​ សូមទទួលព័ត៌មានអំពីអត្រាប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្ននៅកម្ពុជា។​

ច្បាប់ការងារកម្ពុជាឆ្នាំ ១៩៩៧ ចែងថា "ប្រាក់ឈ្នួលត្រូវតែធានាជីវភាពរស់នៅសមមរម្យរបស់កម្មករនិយោជិកម្នាក់ៗក្នុងសេចក្តីថ្លៃថ្នូរនៃមនុស្ស" ។ មិនមានបញ្ញត្តិកម្មដាច់ដោយឡែកកម្ពុជាទេ ជាពិសេសសម្រាប់ប្រាក់ឈ្នួលអប្បបរមា ។ បច្ចុប្បន្ន គ្រប់ច្បាប់ដែលទាក់ទងនឹងការងារ ត្រូវបានរៀបចំក្រោមក្រមច្បាប់ស្តីពីការងារឆ្នាំ ១៩៩៧ ។ ជំពូក VI ផ្នែក១(ខ) មាត្រាទី ១០៤-១០៩ ពាក់ព័ន្ធនឹងបទប្បញ្ញត្តិស្តីពីប្រាក់ឈ្នួលអប្បបរមា ។

លក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ប្រាក់ឈ្នួលអប្បបរមាមានដូចខាងក្រោម៖

តម្រូវការរបស់កម្មករនិយោជិក និង គ្រួសាររបស់ពួកគេ ស្របតាមកម្រិតទូទៅនៃប្រាក់ខែនៅក្នុងប្រទេស ថ្លៃចំណាយក្នុងការរស់នៅ ប្រាក់សន្តិសុខសង្គម និង ជីវភាពរស់នៅ ប្រៀបធៀបនៃក្រុមមនុស្សក្នុងសង្គម និង
កត្តាសេដ្ឋកិច្ច ដែលរួមមាន ល័ក្ខខ័ណ្ឌអភវិឌ្ឍន៍សេដ្ឋកិច្ច ផលិតភាព និងគុណប្រយោជន៍ នៃការសម្រេចបាននិងការរក្សាបាននូវការងារក្នុងកម្រិតខ្ពស់

ច្បាប់អនុញ្ញាតឳ្យមានប្រាក់ឈ្នួលអប្បបរមាតាមតំបន់ អាស្រ័យដោយកត្តាសេដ្ឋកិច្ចដែលកំណត់ ជីវភាពរស់នៅ ។ ក្នុងពេលបច្ចុប្បន្ន ក្រសួងការងារបានកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ តែឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងប៉ុណ្ណោះ ទៅតាមប្រភេទបុគ្គលិក។ កម្មករធ្វើការពេញម៉ោងគ្រប់រូប (រួមទាំងកម្មករធ្វើការតាមបរិមាណផលិតផល និង កម្មករធ្វើការ បណ្តោះអាសន្ន) មានសិទ្ធិទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន៦១ដុល្លារក្នុងមួយខែ កូនជាង ចំនួន ៣០ដុល្លារ និងកម្មករធ្វើការសាកល្បង ចំនួន៥៦ដុល្លារ ។ ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានរកឃើញថា ប្រាក់ឈ្នួលអប្បបរមាប្រហាក់ប្រហែលគ្នាគួរតែមាននៅក្នុងឧស្សាហកម្មកម្មន្ត សាលផ្សេងៗទៀត ។

ប្រាក់ឈ្នួលអប្បបរមាត្រូវបានកំណត់ ដោយប្រកាសក្រសួងទទួលបន្ទុកការងារ បន្ទាប់ពីទទួល បានអនុសាសន៍ពីគណៈកម្មាធិការប្រឹក្សាការងារ (LAC) ដែលជាស្ថាប័នត្រីភាគី ដែលមាន តំណាងរដ្ឋាភិបាល ១៤នាក់ តំណាងនិយោជក ៧នាក់ និងតំណាងកម្មករនិយោជិក ៧នាក់ ។

 

 

ចុចត្រង់នេះដើម្បីចាប់ផ្តើមកម្រងសំនួរប្រាក់ខែរបស់យើងខ្ញុំ!

 

Loading...