ថ្ងៃបុណ្យជាតិ និងថ្ងៃចុងសប្តាហ៍

ដឹងអំពីសិទ្ធរបស់អ្នកនៅពេលធ្វើការក្នុងថ្ងៃបុណ្យជាតិ និង​ ថ្ងៃចុងសប្តាហ៍

តើថៅកែរបស់អ្នកបានស្នើសុំឲ្យអ្

 

នកធ្វើការក្នុងថ្ងៃបុណ្យជាតិ ឬ ថ្ងៃចុងសប្តាហ៍ដែរឬទេ? តើអ្នកនឹងត្រូវបាន គេបើកប្រាក់ឈ្នួលបន្ថែមសំរាប់ការងារនេះដែរឬទេ? ដឹងអំពីសិទ្ធិរបស់អ្នក ។

ថ្ងៃបុណ្យជាតិ៖ ធ្វើការ ឬ មិនធ្វើការ?
• ក្រសួងការងារចេញប្រកាសរៀងរាល់ឆ្នាំ ដើម្បីកំណត់ថ្ងៃបុណ្យជាតិ ដែលមានប្រាក់ឈ្នួលនៅប្រទេសកម្ពុជា។
• ប្រសិនបើថ្ងៃបុណ្យជាតិត្រូវនឹងថ្ងៃអាទិត្យ
កម្មករនិយោជិកអាចឈប់សំរាកថ្ងៃច័ន្ទបន្ទាប់វិញ បាន។
• ថ្ងៃបុណ្យជាតិមិនអាចរាប់ជាថ្ងៃឈប់សំរាក ប្រចាំឆ្នាំទេ ។
• និយោជកត្រូវតែបើកឲ្យកម្មករនិយោជិកនូវប្រាក់ឈ្នួលធម្មតារបស់ពួកគេ សំរាប់ថ្ងៃបុណ្យជាតិ
• និយោជកដែលមិនអាចបញ្ឈប់ប្រតិបត្តិការក្នុងថ្ងៃបុណ្យជាតិ អាចស្នើសុំកម្មករនិយោជិកធ្វើការក្នុង ថ្ងៃទាំងនេះបាន ។ ការងារនេះត្រូវតែជាការងារធ្វើដោយស្ម័គ្រចិត្ត ។

ថ្ងៃឈប់សំរាកប្រចាំសប្តាហ៍
• កម្មករនិយោជិកទាំងអស់មានសិទ្ធិឈប់សំរាកប្រចាំសប្តាហ៍រយៈពេលអប្បបរមាម្ភៃបួនម៉ោង ជាប់គ្នា ។
• ច្បាប់ហាមនិយោជកមិនឲ្យប្រើប្រាស់កម្មករដដែលលើសពីប្រាំមួយថ្ងៃក្នុងមួយសប្តាហ៍ លើក លែងតែក្រោមបញ្ញត្តិពិសេស ។

ប្រាក់ឈ្នួលសម្រាប់ការងារក្នុងថ្ងៃបុណ្យជាតិ និង ថ្ងៃចុងសប្តាហ៍
• និយោជកត្រូវតែបើកឲ្យកម្មករនិយោជិកនូវប្រាក់ឈ្នួលធម្មតារបស់ពួកគេ បូកនឹង១០០%បន្ថែម ទៀតសម្រាប់ការងារក្នុងថ្ងៃបុណ្យជាតិ និង/ឬ ថ្ងៃឈប់សំរាកចុងសប្តាហ៍ ។  មានន័យថា ពួកគេ ទទួលបានប្រាក់ឈ្នួលមួយថ្ងៃបន្ថែមទៀតលើថ្ងៃធម្មតារបស់ពួកគេ ។
• ឧទាហរណ៍៖ ឧបមាថា និយោជករបស់អ្នកបើកប្រាក់ឈ្នួលឲ្យអ្នកចំនួន ២ដុល្លារក្នុងមួយថ្ងៃ ។ ប្រសិនបើនិយោជករបស់អ្នកស្នើសុំឲ្យអ្នកធ្វើការក្នុងថ្ងៃបុណ្យជាតិមួយថ្ងៃ ប្រាក់ឈ្នួលរបស់អ្នកនឹងមានចំនួន ៤ដុល្លារ (ប្រាក់ឈ្នួលធម្មតា២ដុល្លារបូកនឹងប្រាក់ឈ្នួលសំរាប់ថ្ងៃបុណ្យជាតិ២ដុល្លារ) ។

 

ចុចត្រង់នេះដើម្បីចាប់ផ្តើមកម្រងសំនួរប្រាក់ខែរបស់យើងខ្ញុំ!

 

Loading...