បេឡាជាតិរបបសន្តិសុខសង្គម

រដ្ឋាភិបាលបង្កើតបេឡាជាតិរបបសន្តិសុខសង្គមនៅឆ្នាំ២០០៨ដើម្បីការពារកម្មករ។ សិក្សាបន្ថែមអំពីបេឡាជាតិរបបសន្តិសុខសង្គម

បេឡាជាតិរបបសន្តិសុខសង្គម

តើបេឡាជាតិរបបសន្តិសុខសង្គម (NSSF)គឺជាអ្វី?

បេឡាជាតិរបបសន្តិសុខសង្គម គឺជាមូលនិធិដែលបង្កើតឡើងសំរាប់ការពារបុគ្គលិក និង កម្មករ។ នៅពេលបច្ចុប្បន្នផ្តោតលើការផ្តល់ធានារ៉ាប់រងលើគ្រោះថ្នាក់ការងារកម្មករ។

តើច្បាប់ដែលកំណត់បេឡាជាតិរបបសន្តិសុខសង្គមមានអ្វីខ្លះ? ច្បាប់ស្តីអំពីរបបសន្តិសុខសង្គមសំរាប់មនុស្សត្រូវបានកំណត់ដោយបទប្បញ្ញត្តិរបស់ច្បាប់ការងារដែលបានបង្កើតដោយសភានៅខែកញ្ញា ឆ្នាំ២០០២។ អនុក្រឹត្យទាក់ទងនឹងការបង្កើតបេឡាជាតិរបបសន្តិសុខសង្គម (NSSF) ត្រូវបានអនុលោមនៅក្នុងឆ្នាំ២០០០។ បេឡាជាតិរបបសន្តិសុខសង្គមជាគ្រឹះស្ថានសាធារណៈដែលឯករាជ្យ និង ស្វ័យរាជ ហើយវាបង្កើតឡើងដើម្បីគ្រប់គ្រងរបបការពារសន្តិសុខសង្គមដោយអនុលោមទៅតាមច្បាប់ និង ត្រូវបានដំណើរការពេញលេញនៅចុងឆ្នាំ២០០៨។

តើអ្នកណាដែលត្រូវបានដាក់បញ្ចូលឲ្យនៅក្នុងបេឡាជាតិរបបសន្តិសុខសង្គម?

រាល់សហគ្រាស រឺ គ្រឹះស្ថានដែលមានបុគ្គលិកចំនូន៨នាក់ រឺ ច្រើនជាងនេះ ចាំបាច់ត្រូវតែអនុវត្តបេឡាជាតិរបបសន្តិសុខសង្គម ។ បុគ្គលិកនៅក្នុងសហគ្រាស និង គ្រឹះស្ថានទាំងនេះត្រូវបានរាប់បញ្ចូល រួមទាំង៖

  • កម្មករនិយោជិតទាំងអស់ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីអំពីការងារ ប្រសិនបើជនទាំងនោះធ្វើសកម្មភាពការងារនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីជា ផលប្រយោជន៍សម្រាប់និយោជកម្នាក់ ឬ ច្រើននាក់ដោយមិនគិតដល់ប្រភេទ ទម្រង់ និង សុពលភាពនៃកិច្ចសន្យា ឬប្រភេទនិងចំនួននៃប្រាក់ឈ្នួលដែលជននោះបានធ្វើ ឬបានទទួលឡើយ។
  • សិស្សសាលាវិជ្ជាជីវៈ កូនជាង និង ជនដែលដាក់ឲ្យធ្វើការនៅក្នុងមណ្ឌលបណ្តុះបណ្តាសម្របសម្រួលនិងអប់រំវិជ្ជាជីវៈសាឡើងវិញ។
  • កម្មករនិយោជិតធ្វើការម្តងម្កាល ឬ តាមរដូវ

បេឡាជាតិរបបសន្តិសុខសង្គមក៏ត្រូវបានអនុវត្តន៍ចំពោះកម្មករនិយោជិតរដ្ឋ កម្មករនិយោជិតនៃអង្គការសាធារណៈ និង បុគ្គលិកទាំងអស់ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងដោយសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ឬ លក្ខន្តិកៈទូត ព្រមទាំងភ្នាក់ងារក្រុមរាជការសាធារណៈដែលតែងតាំងដោយបណ្តោះអាសន្នផងដែរ។

តើអ្នកណាជាអ្នកបង់វិភាគទាន ហើយវិភាគទាននោះមានចំនួនប៉ុន្មាន?

គ្រោះថ្នាក់ការងារ គឺជាបន្ទុករបស់និយោជក ព្រោះថា និយោជកជាអ្នកផ្តល់ការងារដល់កម្មករនិយោជិត និង ក្នុងពេលជាមួយគ្នានេះដែរ គាត់ក៏បានបង្កើតផ្នែកហានិភ័យការងារផងដែរ។ វិភាគទានទាំងអស់ដែលបង់ជូនបេឡាជាតិរបបសន្តិសុខសង្គមជាកាតាព្វកិច្ចរបស់និយោជក។

វិភាគទានគឺជាអត្រាថេរដែលត្រូវបានអនុវត្តន៍ទៅគ្រប់កំរិតហានិភ័យ រឺ វិស័យ។ និយោជកទាំងអស់បង់០.៨%នៃប្រាក់ឈ្នួលប៉ាន់ស្មានដោយផ្អែកតាមប្រាក់ឈ្នួលប្រចាំខែមុនបង់ពន្ធរបស់កម្មករនិយោជិត។

និយោជកអាចធ្វើការទូទាត់តាមរយៈធានាគារអេស៊ីលីដាដែលមានសាខានៅគ្រប់ខេត្តក្រុងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់មកភ្ជាប់បន្ទះបណ្ណ័របស់ធានាគារជាមួយនឹងឯកសារដែលត្រូវការយកទៅបេឡាជាតិរបបសន្តិសុខសង្គម។

តារាងវិភាគទានសំរាប់របបធានារ៉ាប់រងគ្រោះថ្នាក់ការងារ

 

ប្រាក់ឈ្នួលប្រចាំខែ (រៀល) ប្រាក់ឈ្នួលប៉ាន់ស្មាន (រៀល) វិភាគទាន (រៀល)
ក្រោម200,000 2,00,000 1,600
200,001-250,000 2,25,000 1,800
250,001-300,000 2,75,000 2,200
300,001-350,000 3,25,000 2,600
350,001-400,000 3,75,000 3,000
400,001-450,000 4,25,000 3,400
459,001-500,000 4,75,000 3,800
500,001-550,000 5,25,000 4,200
550,001-600,000 5,75,000 4,600
600,001-650,000 6,25,000 5,000
650,001-700,000 6,75,000 5,400
700,001-750,000 7,25,000 5,800
750,001-800,000 7,75,000 6,200
800,001-850,000 8,25,000 6,600
850,001-900,000 8,75,000 7,000
900,001-950,000 9,25,000 7,400
950,001-1,000,000 9,75,000 7,800
1,000,001ឡើង 10,00,000 8,000


តើកម្មករនិយោជិតទទួលបានផលប្រយោជន៍ពីបេឡាជាតិរបបសន្តិសុខសង្គមអ្វីខ្លះ?

បេឡាជាតិរបបសន្តិសុខសង្គមផ្តល់សំណងឲ្យសមាជិកបេឡាជាតិរបបសន្តិសុខសង្គមដែលរងគ្រោះដោយសារគ្រោះថ្នាក់ការងារ។ សំណង រឺ ផលប្រយោជន៍ត្រូវបានបែងចែកតាមប្រភេទដូចខាងក្រោម៖

  • ការជួយរ៉ាប់រងក្នុងការព្យាបាល
  • សំណងសំរាប់ការបាត់បង់សមត្ថភាពការងារជាបណ្តោះអាសន្ន
  • សំណងសំរាប់ការព្យាបាល និង ការថែទាំ
  • សំណងសំរាប់ការបាត់បង់សមត្ថភាពការងារជាអចិន្រ្តៃយ៍
  • សំណងសំរាប់វត្តមានថេរ
  • សំណងឧត្តរជីវី

កម្មករនិយោជិតដែលមានរបួសត្រូវបានផ្តល់សំណងរ៉ាប់រងក្នុងការព្យាបាលដូចជា ការថែទាំ និង ព្យាបាលមុខរបួស និង ការធ្វើដំណើរ។ ប្រាក់បណ្តោះអាសន្ននឹងត្រូវផ្តល់ឲ្យសំរាប់រយៈពេលនៃការបាត់បង់សមត្ថភាពជាបណ្តោះអាសន្ននៅថ្ងៃទីពីរបន្ទាប់ពីរងគ្រោះ នៅអត្រា៧០%នៃវិភាគទានប្រាក់ឈ្នួលជាមធ្យមប្រចាំថ្ងៃ និង យូរបំផុត១៨០ថ្ងៃ។ វិភាគទានប្រាក់ឈ្នួលជាមធ្យមប្រចាំថ្ងៃ គឺជាការចែកនៃប្រាក់ឈ្នួលប៉ាន់ស្មានជាមធ្យម (នៃ៦ខែមុន មុនគ្រោះថ្នាក់)នឹង៣០ថ្ងៃ។

តើត្រូវចុះឈ្មោះយ៉ាងដូចម្តេច?

រាល់សហគ្រាស និង គ្រឹះស្ថានដែលជួលបុគ្គលិក៨នាក់រឺច្រើនជាងនេះ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិស្តីអំពីច្បាប់ការងារមានកាតាព្វកិច្ចចុះឈ្មោះក្នុងបេឡាជាតិរបបសន្តិសុខសង្គម។ សហគ្រាស និង គ្រឹះស្ថានដែលកំពុងមានប្រតិបត្តិការនឹងត្រូវចុះឈ្មោះក្នុងរយៈពេល៤៥ថ្ងៃយ៉ាងយូរបំផុតបន្ទាប់ពីចេញសេចក្តីប្រកាសនេះ (ថ្ងៃទី០១ ខែមីនា ឆ្នាំ២០០៨)។ សហគ្រាស និង គ្រឹះស្ថានដែលទើបនឹងបើកថ្មីត្រូវតែចុះឈ្មោះក្នុងរយៈពេល៤៥ថ្ងៃនៃការបើក។

ទម្រង់នៃបែបបទចុះឈ្មោះសហគ្រាស និង កម្មករនិយោជិតអាចដោឡូតតាមវេបសាយរបស់បេឡាជាតិរបបសន្តិសុខសង្គមបានតាមរយៈ (http://www.nssf.gov.kh/.)ការចុះឈ្មោះជាមួយបេឡាជាតិរបបសន្តិសុខសង្គមតម្រូវឲ្យទាំងសហគ្រាស និង កម្មករនិយោជិតចុះឈ្មោះ (តាមរយៈនិយោជក) តាមព័ត៌មានដូចខាងក្រោម។ ដំណើរការត្រូវធ្វើឡើងក្នុងពេលជាមួយគ្នា។

 

ការចុះឈ្មោះសហគ្រាស ការចុះឈ្មោះកម្មករនិយោជិត
• បណ្ណ័ចុះឈ្មោះសុំបើកអាជីវកម្ម
•លេខអត្តសញ្ញាណបណ្ណ័/លិខិតឆ្លងដែន
របស់និយោជក រឺ អ្នកតំណាង
• ទម្រង់បែបបទចុះឈ្មោះកម្មករ
និយោជិត
• ព័ត៌មានផ្ទាល់ខ្លួនទាក់ទងនឹង
បទប្បញ្ញត្តិរដ្ឋាភិបាល
• សហគ្រាស/គ្រឹះស្ថានផ្ញើឈ្មោះបុគ្គលិក/កម្មករទៅអោយបេឡាជាតិរបបសន្តិសុខសង្គមដើម្បីចុះឈ្មោះ។
•សហគ្រាសត្រូវបានផ្តល់បណ្ណ័ចុះឈ្មោះ
សហគ្រាស/ គ្រឹះស្ថានជាមួយនឹងលេខ
សំគាល់និងកាលបរិច្ឆេទចុះឈ្មោះ។
• កម្មករនិយោជិតត្រូវបានផ្តល់លេខ
សំគាល់និងបណ្ណ័ធានារ៉ាប់រងគ្រោះ
ថ្នាក់ការងារ។

 

 

ចុចត្រង់នេះដើម្បីចាប់ផ្តើមកម្រងសំនួរប្រាក់ខែរបស់យើងខ្ញុំ!

 

loading...
Loading...