របាយការណ៍ស្តីពីការអនុវត្តន៍ប្រាក់ឈ្នួលអប្បបរមា

យោងតាមការសិក្សាស្រាវជ្រាវអំពីប្រាក់ឈ្នួលនៅ ប្រទេសកម្ពុជានាពេលថ្មីៗនេះ កម្មករនិយោជិក ម្នាក់​ក្នុងចំណោមកម្មករនិយោជិក៥នាក់មិនអាចបំពេញ តំរូវការ​ចាំបាច់របស់គេបានឡើយ ដូច្នេះពួកគេត្រូវ​បាន​ចាត់ទុកថាជាអ្នកក្រ​។ លើសពីនេះ មាន៤៦%នៃនិយោជិកទាំងនេះ​រកប្រាក់ចំណូលបាន​ទាបជាង​ប្រាក់​​ឈ្នួលអប្បបរមា១ ។ កម្មករនិយោជិកដែលមានប្រាក់ឈ្នួលទាបជាងប្រាក់ឈ្នួលអប្បបរមា​ទាំង​នេះមានការ​អប់រំ​ទាប ធ្វើការងារដែលគ្មានជំនាញ ដូចជា​​ការងារនៅ​ក្នុងវិស័យ​កសិកម្ម សំណង់ស៊ីវិល និង ភោជនីយដ្ឋាន ហើយពួកគេមានអាយុចន្លោះពី​២០ឆ្នាំទៅ៤០ឆ្នាំ ។ ក្នុងចំណោមអ្នកផ្តល់ចំលើយ ការចូលរួមនៅក្នុងសហជីពនៅមានកំរិតទាប។

Perinelli, B., Alarm, VA (2011), Minimum Wage Compliance Report, WageIndicator ReportAugust 2011. Amsetrdam:WageIndicator Foundation

Loading...