បេឡាជាតិរបបសន្តិសុខសង្គម
តើបេឡាជាតិរបបសន្តិសុខសង្គម (NSSF)គឺជាអ្វី?
បេឡាជាតិរបបសន្តិសុខសង្គម គឺជាមូលនិធិដែលបង្កើតឡើងសំរាប់ការពារបុគ្គលិក និង កម្មករ។ នៅពេលបច្ចុប្បន្នផ្តោតលើការផ្តល់ធានារ៉ាប់រងលើគ្រោះថ្នាក់ការងារកម្មករ។
តើច្បាប់ដែលកំណត់បេឡាជាតិរបបសន្តិសុខសង្គមមានអ្វីខ្លះ? ច្បាប់ស្តីអំពីរបបសន្តិសុខសង្គមសំរាប់មនុស្សត្រូវបានកំណត់ដោយបទប្បញ្ញត្តិរបស់ច្បាប់ការងារដែលបានបង្កើតដោយសភានៅខែកញ្ញា ឆ្នាំ២០០២។ អនុក្រឹត្យទាក់ទងនឹងការបង្កើតបេឡាជាតិរបបសន្តិសុខសង្គម (NSSF) ត្រូវបានអនុលោមនៅក្នុងឆ្នាំ២០០០។ បេឡាជាតិរបបសន្តិសុខសង្គមជាគ្រឹះស្ថានសាធារណៈដែលឯករាជ្យ និង ស្វ័យរាជ ហើយវាបង្កើតឡើងដើម្បីគ្រប់គ្រងរបបការពារសន្តិសុខសង្គមដោយអនុលោមទៅតាមច្បាប់ និង ត្រូវបានដំណើរការពេញលេញនៅចុងឆ្នាំ២០០៨។
តើអ្នកណាដែលត្រូវបានដាក់បញ្ចូលឲ្យនៅក្នុងបេឡាជាតិរបបសន្តិសុខសង្គម?
រាល់សហគ្រាស រឺ គ្រឹះស្ថានដែលមានបុគ្គលិកចំនូន៨នាក់ រឺ ច្រើនជាងនេះ ចាំបាច់ត្រូវតែអនុវត្តបេឡាជាតិរបបសន្តិសុខសង្គម ។ បុគ្គលិកនៅក្នុងសហគ្រាស និង គ្រឹះស្ថានទាំងនេះត្រូវបានរាប់បញ្ចូល រួមទាំង៖
- កម្មករនិយោជិតទាំងអស់ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីអំពីការងារ ប្រសិនបើជនទាំងនោះធ្វើសកម្មភាពការងារនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីជា ផលប្រយោជន៍សម្រាប់និយោជកម្នាក់ ឬ ច្រើននាក់ដោយមិនគិតដល់ប្រភេទ ទម្រង់ និង សុពលភាពនៃកិច្ចសន្យា ឬប្រភេទនិងចំនួននៃប្រាក់ឈ្នួលដែលជននោះបានធ្វើ ឬបានទទួលឡើយ។
- សិស្សសាលាវិជ្ជាជីវៈ កូនជាង និង ជនដែលដាក់ឲ្យធ្វើការនៅក្នុងមណ្ឌលបណ្តុះបណ្តាសម្របសម្រួលនិងអប់រំវិជ្ជាជីវៈសាឡើងវិញ។
- កម្មករនិយោជិតធ្វើការម្តងម្កាល ឬ តាមរដូវ
បេឡាជាតិរបបសន្តិសុខសង្គមក៏ត្រូវបានអនុវត្តន៍ចំពោះកម្មករនិយោជិតរដ្ឋ កម្មករនិយោជិតនៃអង្គការសាធារណៈ និង បុគ្គលិកទាំងអស់ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងដោយសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ឬ លក្ខន្តិកៈទូត ព្រមទាំងភ្នាក់ងារក្រុមរាជការសាធារណៈដែលតែងតាំងដោយបណ្តោះអាសន្នផងដែរ។
តើអ្នកណាជាអ្នកបង់វិភាគទាន ហើយវិភាគទាននោះមានចំនួនប៉ុន្មាន?
គ្រោះថ្នាក់ការងារ គឺជាបន្ទុករបស់និយោជក ព្រោះថា និយោជកជាអ្នកផ្តល់ការងារដល់កម្មករនិយោជិត និង ក្នុងពេលជាមួយគ្នានេះដែរ គាត់ក៏បានបង្កើតផ្នែកហានិភ័យការងារផងដែរ។ វិភាគទានទាំងអស់ដែលបង់ជូនបេឡាជាតិរបបសន្តិសុខសង្គមជាកាតាព្វកិច្ចរបស់និយោជក។
វិភាគទានគឺជាអត្រាថេរដែលត្រូវបានអនុវត្តន៍ទៅគ្រប់កំរិតហានិភ័យ រឺ វិស័យ។ និយោជកទាំងអស់បង់០.៨%នៃប្រាក់ឈ្នួលប៉ាន់ស្មានដោយផ្អែកតាមប្រាក់ឈ្នួលប្រចាំខែមុនបង់ពន្ធរបស់កម្មករនិយោជិត។
និយោជកអាចធ្វើការទូទាត់តាមរយៈធានាគារអេស៊ីលីដាដែលមានសាខានៅគ្រប់ខេត្តក្រុងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់មកភ្ជាប់បន្ទះបណ្ណ័របស់ធានាគារជាមួយនឹងឯកសារដែលត្រូវការយកទៅបេឡាជាតិរបបសន្តិសុខសង្គម។
តារាងវិភាគទានសំរាប់របបធានារ៉ាប់រងគ្រោះថ្នាក់ការងារ
ប្រាក់ឈ្នួលប្រចាំខែ (រៀល) | ប្រាក់ឈ្នួលប៉ាន់ស្មាន (រៀល) | វិភាគទាន (រៀល) |
ក្រោម200,000 | 2,00,000 | 1,600 |
200,001-250,000 | 2,25,000 | 1,800 |
250,001-300,000 | 2,75,000 | 2,200 |
300,001-350,000 | 3,25,000 | 2,600 |
350,001-400,000 | 3,75,000 | 3,000 |
400,001-450,000 | 4,25,000 | 3,400 |
459,001-500,000 | 4,75,000 | 3,800 |
500,001-550,000 | 5,25,000 | 4,200 |
550,001-600,000 | 5,75,000 | 4,600 |
600,001-650,000 | 6,25,000 | 5,000 |
650,001-700,000 | 6,75,000 | 5,400 |
700,001-750,000 | 7,25,000 | 5,800 |
750,001-800,000 | 7,75,000 | 6,200 |
800,001-850,000 | 8,25,000 | 6,600 |
850,001-900,000 | 8,75,000 | 7,000 |
900,001-950,000 | 9,25,000 | 7,400 |
950,001-1,000,000 | 9,75,000 | 7,800 |
1,000,001ឡើង | 10,00,000 | 8,000 |
តើកម្មករនិយោជិតទទួលបានផលប្រយោជន៍ពីបេឡាជាតិរបបសន្តិសុខសង្គមអ្វីខ្លះ?
បេឡាជាតិរបបសន្តិសុខសង្គមផ្តល់សំណងឲ្យសមាជិកបេឡាជាតិរបបសន្តិសុខសង្គមដែលរងគ្រោះដោយសារគ្រោះថ្នាក់ការងារ។ សំណង រឺ ផលប្រយោជន៍ត្រូវបានបែងចែកតាមប្រភេទដូចខាងក្រោម៖
- ការជួយរ៉ាប់រងក្នុងការព្យាបាល
- សំណងសំរាប់ការបាត់បង់សមត្ថភាពការងារជាបណ្តោះអាសន្ន
- សំណងសំរាប់ការព្យាបាល និង ការថែទាំ
- សំណងសំរាប់ការបាត់បង់សមត្ថភាពការងារជាអចិន្រ្តៃយ៍
- សំណងសំរាប់វត្តមានថេរ
- សំណងឧត្តរជីវី
កម្មករនិយោជិតដែលមានរបួសត្រូវបានផ្តល់សំណងរ៉ាប់រងក្នុងការព្យាបាលដូចជា ការថែទាំ និង ព្យាបាលមុខរបួស និង ការធ្វើដំណើរ។ ប្រាក់បណ្តោះអាសន្ននឹងត្រូវផ្តល់ឲ្យសំរាប់រយៈពេលនៃការបាត់បង់សមត្ថភាពជាបណ្តោះអាសន្ននៅថ្ងៃទីពីរបន្ទាប់ពីរងគ្រោះ នៅអត្រា៧០%នៃវិភាគទានប្រាក់ឈ្នួលជាមធ្យមប្រចាំថ្ងៃ និង យូរបំផុត១៨០ថ្ងៃ។ វិភាគទានប្រាក់ឈ្នួលជាមធ្យមប្រចាំថ្ងៃ គឺជាការចែកនៃប្រាក់ឈ្នួលប៉ាន់ស្មានជាមធ្យម (នៃ៦ខែមុន មុនគ្រោះថ្នាក់)នឹង៣០ថ្ងៃ។
តើត្រូវចុះឈ្មោះយ៉ាងដូចម្តេច?
រាល់សហគ្រាស និង គ្រឹះស្ថានដែលជួលបុគ្គលិក៨នាក់រឺច្រើនជាងនេះ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិស្តីអំពីច្បាប់ការងារមានកាតាព្វកិច្ចចុះឈ្មោះក្នុងបេឡាជាតិរបបសន្តិសុខសង្គម។ សហគ្រាស និង គ្រឹះស្ថានដែលកំពុងមានប្រតិបត្តិការនឹងត្រូវចុះឈ្មោះក្នុងរយៈពេល៤៥ថ្ងៃយ៉ាងយូរបំផុតបន្ទាប់ពីចេញសេចក្តីប្រកាសនេះ (ថ្ងៃទី០១ ខែមីនា ឆ្នាំ២០០៨)។ សហគ្រាស និង គ្រឹះស្ថានដែលទើបនឹងបើកថ្មីត្រូវតែចុះឈ្មោះក្នុងរយៈពេល៤៥ថ្ងៃនៃការបើក។
ទម្រង់នៃបែបបទចុះឈ្មោះសហគ្រាស និង កម្មករនិយោជិតអាចដោឡូតតាមវេបសាយរបស់បេឡាជាតិរបបសន្តិសុខសង្គមបានតាមរយៈ (http://www.nssf.gov.kh/.)ការចុះឈ្មោះជាមួយបេឡាជាតិរបបសន្តិសុខសង្គមតម្រូវឲ្យទាំងសហគ្រាស និង កម្មករនិយោជិតចុះឈ្មោះ (តាមរយៈនិយោជក) តាមព័ត៌មានដូចខាងក្រោម។ ដំណើរការត្រូវធ្វើឡើងក្នុងពេលជាមួយគ្នា។
ការចុះឈ្មោះសហគ្រាស | ការចុះឈ្មោះកម្មករនិយោជិត |
• បណ្ណ័ចុះឈ្មោះសុំបើកអាជីវកម្ម •លេខអត្តសញ្ញាណបណ្ណ័/លិខិតឆ្លងដែន របស់និយោជក រឺ អ្នកតំណាង • ទម្រង់បែបបទចុះឈ្មោះកម្មករ និយោជិត |
• ព័ត៌មានផ្ទាល់ខ្លួនទាក់ទងនឹង បទប្បញ្ញត្តិរដ្ឋាភិបាល • សហគ្រាស/គ្រឹះស្ថានផ្ញើឈ្មោះបុគ្គលិក/កម្មករទៅអោយបេឡាជាតិរបបសន្តិសុខសង្គមដើម្បីចុះឈ្មោះ។ |
•សហគ្រាសត្រូវបានផ្តល់បណ្ណ័ចុះឈ្មោះ សហគ្រាស/ គ្រឹះស្ថានជាមួយនឹងលេខ សំគាល់និងកាលបរិច្ឆេទចុះឈ្មោះ។ |
• កម្មករនិយោជិតត្រូវបានផ្តល់លេខ សំគាល់និងបណ្ណ័ធានារ៉ាប់រងគ្រោះ ថ្នាក់ការងារ។ |