- ប្រចាំឆ្នាំ: 4.584.714.203,00៛
- ប្រចាំខែ: 382.059.516,92៛
- ប្រចាំសប្តាហ៍: 88.167.580,83៛
- ប្រចាំថ្ងៃ: 17.633.516,17៛
From the moment you arrived on this page, Haakon has earned:
កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(ភាសាអង់គ្លេស: United Nations Development Programme) មានឈ្មោះហៅកាត់ថា យូអឹនឌីភី(UNDP) គឺជាទីភ្នាក់ងារបណ្តាញអភិវឌ្ឍន៍សកលលោករបស់អង្គការសហប្រជាជាតិ ។ អង្គការនេះមានបុគ្គលិក ៧.០០០នាក់ធ្វើការនៅក្នុងប្រទេសចំនួន ១៨៥ ហើយមានការិយាល័យធំនៅក្នុងទីក្រុងញូវយ៉ក ។ យូអឹនឌីភី ជួយជំរុញការអភិវឌ្ឍដោយភ្ជាប់ទំនាក់ទំនងរវាងប្រទេសនិងប្រទេស ដើម្បីចែករំលែកចំណេះដឹង បទពិសោធ និងធនធានដែលជាសេចក្តីត្រូវការសម្រាប់ជួយដល់ប្រជាពលរដ្ឋក្នុងការកសាងជីវិតឱ្យប្រសើរឡើង ។ អង្គការយូអឹនឌីភី ផ្តោតការយកចិត្តទុកដាក់ ជាពិសេសលើការវិវត្តជាសកលឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ដែលត្រូវបានកំណត់ដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០០០។