សិទ្ធិរបស់កម្មករនិយោជិកដែលមានកាតព្វកិច្ចគ្រួសារ

សូមស្វែងយល់បន្ថែមអំពីច្បាប់ពាក់ព័ន្ធនឹងពលកម្មកុមារ រឺកុមារនៅកន្លែងធ្វើការនៅកម្ពុជា។​ សូមទទួលព័ត៌មានអំពីច្បាប់ពាក់ព័ន្ធនឹងពលកម្មកុមារនៅកន្លែងធ្វើការនៅកម្ពុជាតាមរយះ Prake.org ។

ច្បាប់កម្ពុជាមិនបញ្ចាក់ច្បាស់

អំពីកម្មករនិយោជិកដែលមានកូនរៀននៅសាលាទេ ប៉ុនែ្តពិតជាមានខចែងអំពីការការពារកម្មករនិយោជិកដែលរៀបការហើយ និងកម្មករនិយោជិកដែលមានកូនក្នុងបន្ទុកក្នុងអំឡុងពេលរំសាយ ។

ការការពារក្នុងពេលរំសាយ

នៅពេលដែលនិយោជកត្រូវតែរំសាយកម្មករ លំដាប់លំដោយនៃចំនួនរំសាយគិតតាមវិជ្ជាជីវៈ លក្ខណៈសម្បត្តិ អតីតភាពការងារក្នុងសហគ្រាស និងបន្ទុកគ្រួសាររបស់កម្មករនិយោជិក ។ កម្មករដែលនឹងត្រូវបានរំសាយមុនគេជាកម្មករដែលមានសមត្ថភាពវិជ្ជាជីវៈតិចតួចជាងគេ បន្ទាប់មកទៀតកម្មករដែលមានអតីតភាពការងារតិចតួចជាងគេ ។ អតីតភាពការងារត្រូវតែត្រូវបានបង្កើនមួយឆ្នាំ សំរាប់កម្មករដែលរៀបការរួច និង មួយឆ្នាំបន្ថែមទៀតសម្រាប់កូនម្នាក់ៗក្នុងបន្ទុក ។
 

ឳកាសស្មើគ្នាសំរាប់មាតាបិតា
ក្នុងនាមជាកម្មករនិយោជិកដែលមានការទទួលខុសត្រូវក្នុងគ្រួសារ (ដោយមិនប្រកាន់ភេទ) អ្នកមានឳកាសដូចៗគ្នានឹងសហសេវិករបស់អ្នកដែលមិនមានការទទួលខុសត្រូវបែបនេះ ។

ថ្ងៃឈប់សំរាក

កម្មករនិយោជិកទាំងអស់មានសិទ្ធិទទួលបានការឈប់សំរាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួលរយៈពេលមួយថ្ងៃកន្លះបន្តជាប់គ្នាក្នុងមួយខែ (១៨ថ្ងៃក្នុងមួយឆ្នាំ) បន្ទាប់ពីពួកគេបានធ្វើការឲ្យនិយោជកបានរយៈពេលមួយឆ្នាំ ។ កម្មករនិយោជិកអាចឈប់សំរាកក្នុងអំឡុងថ្ងៃទាំងនេះសំរាប់កាតាព្វកិច្ចគ្រួសារ ។


ចុចត្រង់នេះដើម្បីចាប់ផ្តើមកម្រងសំនួរប្រាក់ខែរបស់យើងខ្ញុំ!