សុខភាព និង​ សុវត្ថិភាព

តើក្រុមហ៊ុនរបស់អ្នកគិតគូអំពីសុខភាព​ និងសុវត្ថិភាពរបស់អ្នកនៅកន្លែងធ្វើការដែររឺទេ? សូមទទួលព័ត៌មានអំពីច្បាប់ពាក់ព័ន្ធនឹងសុខភាព និងសុវត្ថិភាពការងារនៅកន្លែងធ្វើការនៅកម្ពុជាតាមរយះ Prake.org ។

រាល់គ្រឹះស្ថាន និង​ កន្លែងធ្វើការទាំងអស់ត្រូវតែមា

នអនាម័យ និង​ រក្សានូវអនាម័យ និង​ សណ្តាប់ធ្នាប់តាមលក្ខណៈស្តង់ដា សំរាប់សុខភាពរបស់កម្មករនិយោជិក ។

រាល់គ្រឹះស្ថាន និង​ កន្លែងធ្វើការទាំងអស់ ត្រូវតែធានារ៉ាប់រងចំពោះសុវត្ថិភាពរបស់កម្មករនិយោជិក ។ កន្លែងដាក់ម៉ាស៊ីន​ គ្រឿងយន្ត គ្រឿងប្រដាប់សំរាប់ដឹកជញ្ជូន ឧបករណ៍ គ្រឿងបរិក្ខា និង ម៉ាស៊ីនទាំងឡាយ ត្រូវតំឡើង និង​ រៀបចំទុកដាក់នៅកន្លែងដែលមានសុវត្ថិភាពបំផុត ។
ការគ្រប់គ្រងទៅលើបច្ចេកទេសឧបករណ៍ទឹកភ្លើង គ្រឿងបរិក្ខា ម៉ាស៊ីន រឺ ផលិតផលដែលបានប្រើប្រាស់ហើយ ត្រូវតែរៀបចំទុកដាក់អោយបានត្រឹមត្រូវ ដើម្បីការពារសុវត្ថិភាពរបស់កម្មករនិយោជិក ។

ការពិនិត្យពិច័យ
អ្នកពិនិត្យពិច័យលើកំលាំងពលកម្ម និង អ្នកត្រួតពិនិត្យលើកំលាំងពលកម្មមានសិទ្ធិពិនិត្យមើលគ្រិះស្ថាន និង ពិនិត្យពិច័យទៅលើសុខភាព លក្ខខណ្ឌការងារ និង សុវត្ថិភាពរបស់គ្រឹះស្ថាន ។

អំពីសេវាកម្មសុខភាព
រាល់សហគ្រានទាំងអស់ដែលជួលកម្មករនិយោជិកយ៉ាងតិចណាស់ ​ ៥០ នាក់ ត្រូវមានគិលានដ្ឋានអចិន្រៃ្ត ក្នុងបរិវេណសហគ្រាស រោងជាង រឺ កន្លែងធ្វើការ ។ គិលានដ្ឋាននេះអាចដំណើរការបានលុះត្រាតែមានគ្រូពេទ្យជួយសង្រ្គោះ ដោយមានគិលានុបដ្ឋាយិកាប្រុស រឺ ស្រីដែលមានចំនួនមួយ រឺ ច្រើននាក់ ផ្អែកតាមចំនួនកម្មករនិយោជិក ។ ក្នុងកំឡុងម៉ោងធ្វើការ រួមទាំងពេលថ្ងៃ និង ពេលយប់ សហគ្រាសត្រូវមានគិលានុបដ្ឋាយិកាស្រី រឺ ប្រុសយ៉ាងតិចណាស់ម្នាក់នៅទីនោះ ។ ការចំនាយដែលកើតមានសំរាប់ការរៀបចំ និង​ ដំណើរការប្រតិបត្តិការនៃគិលានដ្ឋាននេះ គឺជាទំនួលខុសត្រូវរបស់និយោជក ។

គ្រោះថ្នាក់ការងារ
ប្រសិនបើគ្រោះថ្នាក់ដែលបណ្តាលមកពីការងារកើតឡើងចំពោះកម្មករនិយោជិកក្នុងពេលកំពុងធ្វើការ រឺ កំឡុងម៉ោងធ្វើការ គ្រោះថ្នាក់នោះត្រូវបានចាត់ទុកជា គ្រោះថ្នាក់ការងារ ទោះបីជាកម្មករនិយោជិកមានកំហុស​ រឺ គ្មានកំហុសក៏ដោយ ។ ច្បាប់នេះអនុវត្តចំពោះកម្មករ​និយោជិកអចិន្រ្តៃ​​​ កម្មករនិយោជិកបណ្តោះអាសន្ន និង​ អ្នករៀនធ្វើការ ។ ដូចគ្នានេះដែរ គ្រោះថ្នាក់ដែលកើតឡើងចំពោះកម្មករនិយោជិកក្នុងពេលកំពុងធ្វើដំណើរពីកន្លែងស្នាក់នៅរបស់គាត់ ទៅកន្លែងធ្វើការ និង ទៅផ្ទះ ត្រូវបានចាត់ទុកជាគ្រោះថ្នាក់ការងាររយៈពេលវែងដូចការធ្វើដំណើរដោយគ្មានការបញ្ឈប់ ក៏ដូចជា ផ្លូវវាងសំរាប់តែម្នាក់ឯង រឺ ហេតុផលដែលមិនទាក់ទងនឹងការងារ​ ។

 ជនរងគ្រោះ រឺ អត្ថគាហករបស់គាត់ ត្រូវបានទទួលសំណងពីនិយោជករបស់គាត់ ក្នុងកររណីដែលគ្រោះថ្នាក់ការងារធ្វើអោយគាត់មានរបួស និង អស់សមត្ថភាពបណ្តោះអាសន្ន ។ ទោះបីជាយ៉ាងណាក៏ដោយ សំណងនេះអាចទូទាត់បានក្នុងករណី គ្រោះថ្នាក់នោះធ្វើអោយអស់សមត្ថភាពច្រើនជាង ៤ ថ្ងៃ ។ ប្រសិនបើ គ្រោះថ្នាក់ការងារធ្វើអោយអស់សមត្ថភាព ៤ថ្ងៃ រឺ​តិចជាង​៤ថ្ងៃ  ជនរងគ្រោះត្រូវបានទទួលប្រាក់ឈ្នួលធម្មតា ។ ជនរងគ្រោះដែលមានបំណងធ្វើអោយមានគ្រោះថ្នាក់ នឹងមិនត្រូវទទួលបានសំណងឡើយ ។

សំណងចំពោះគ្រោះថ្នាក់ដែលបណ្តាលអោយស្លាប់ រឺ គ្រោះថ្នាក់ដែលបណ្តាលអោយអសមត្ថភាពជារៀងរហូត ត្រូវបានទូទាត់​អោយជនរងគ្រោះ រឺ អត្ថគាហករបស់គាត់រៀងរាល់ឆ្នាំ ។ សំណងបន្ថែម​ត្រូវបានផ្តល់អោយជនរងគ្រោះ​ដែលតំរូវអោយមានការថែទាំយ៉ាងខ្ជាប់ខ្ជួនពីបុគ្គលផ្សេងទៀត ។ សំណងត្រូវបានទូទាត់មិនលើសពី ៥ថ្ងៃ​បន្ទាប់ពីរងគ្រោះ ។

ជនរងគ្រោះដែលបណ្តាលមកពីគ្រោះថ្នាក់ការងារ ត្រូវបានទទួលការសង្រ្គោះ (គុណប្រយោជន៍នេះមានដូចជា ការព្យាបាល និង ថ្នាំព្យាបាលដូចនៅមន្ទីរពេទ្យដែរ ) និង ការវះកាត់ដែលចាំបាច់ បន្ទាប់ពីរងគ្រោះ ។

ជាទូទៅប្រពន្ធ័ធានារ៉ាប់រងសំរាប់គ្រោះថ្នាក់ការងារត្រូវតែមាន ។ ប្រពន្ធ័ធានារ៉ាប់រងនេះត្រូវបានគ្រប់គ្រងក្រោមការធានារបស់
បេឡាសន្តិសុខសង្គម
ចុចត្រង់នេះដើម្បីចាប់ផ្តើមកម្រងសំនួរប្រាក់ខែរបស់យើងខ្ញុំ!
Cite this page: © WageIndicator 2017 - Km.Prake.org - សុខភាព និង​ សុវត្ថិភាព