ការងារ និង ការមានជម្ងឺ

តើអ្នកបានទទួលកំរៃលើច្បាប់ឈឺនៅកន្លែងធ្វើការរបស់អ្នកដែររឺទេ? សូមស្វែងយល់បន្ថែមអំពីជំងឺនៅកន្លែងធ្វើការ និងច្បាប់ឈឺនៅកន្លែងធ្វើការតាមរយះ Prake.org។​

កម្មករនិយោជិកម្នាក់ៗមានសិទ្ធិឈប់សម្រាកព្យាបាលជម្ងឺ ។ និយោជកត្រូវតែផ្តល់ឲ្យបុគ្គលិកនិយោជិកនូវពេលឈប់សម្រាកព្យាបាលជម្ងឺរយៈពេលរហូតដល់៦ខែ ក្នុងករណីបុគ្គលិកអវត្តមានពីការងារដោយសារជម្ងឺ និងមានលិខិតបញ្ចាក់ពីវេជ្ជបណ្ឌិតមានលក្ខណៈសម្បត្តិត្រឹមត្រូវ ។ និយោជកអាចបញ្ឈប់កម្មករនិយោជិកពីការងារ ប្រសិនបើកម្មករនិយោជិកនោះឈប់សម្រាកព្យបាលជម្ងឺរយៈពេលយូរជាង៦ខែ ។

ការទូទាត់ក្នុងពេលឈប់សម្រាកព្យាបាលជម្ងឺ ច្បាប់មិនត្រូវឲ្យមានពេលឈប់សម្រាកព្យាបាលជម្ងឺដោយមានប្រាក់ឈ្នួលទេ ក៏ប៉ុន្តែ ក្រោយពីមានគោលនយោបាយរបស់ក្រសួងការងារ និយោជកគួរតែពិចារណាផ្តល់ពេលឈប់សម្រាកព្យាបាលជម្ងឺដោយមានប្រាក់ឈ្នួល១០០% ក្នុងអំឡុងខែទីមួយនៃពេលឈប់សម្រាកព្យាបាលជម្ងឺ ៦០%ក្នុងអំឡុងខែទីពីរនិងទីបី និងពេលឈប់សម្រាកឥតមានប្រាក់ឈ្នួលពីខែទីបួនរហូតដល់ខៃទីប្រាំមួយ ។

ចុចត្រង់នេះដើម្បីចាប់ផ្តើមកម្រងសំនួរប្រាក់ខែរបស់យើងខ្ញុំ!
Cite this page: © WageIndicator 2017 - Km.Prake.org - ការងារ និង ការមានជម្ងឺ