ការងារ និង ថ្ងៃឈប់សម្រាក

សូមស្វែងយល់បន្ថែមអំពីការងារ និងការឈប់សម្រាកនៅកន្លែងធ្វើការនៅកម្ពុជា។​ សូមទទួលព័ត៌មានអំពីការឈប់សម្រាកបុណ្យជាតិ ការសុំច្បាប់ឈឺ ការសុំច្បាប់ធម្មតា និងការបំពេញការងារនៅថ្ងៃឈប់សម្រាកនៅកន្លែងធ្វើការនៅកម្ពុជាតាមរយះ Prake.org។

តើថៅកែរបស់អ្នកបានសុំឳ្យអ្នកធ្វើការក្នុងថ្ងៃឈប់សម្រាកសាធារណៈដែររឺទេ? តើអ្នកត្រូវបានគេបើកប្រាក់ឈ្នួល ឳ្យបន្ថែមសម្រាប់ការងារនេះដែររឺទេ? សូមស្វែងយល់អំពីសិទ្ធិរបស់អ្នក ។ នឹងធ្វើការ រឺ នឹងមិនធ្វើការ? • ក្រសួងការងារចេញប្រកាសមួយរៀងរាល់ឆ្នាំ ដែលកំណត់ថ្ងៃឈប់សម្រាកសាធារណៈដោយមានប្រាក់ឈ្នួល នៅកម្ពុជា ។ • ប្រសិនបើgjឈប់សម្រាកសាធារណៈចំថ្ងៃអាទិត្យ បុគ្គលិកនយោជិកអាចឈប់សម្រាកនៅថ្ងៃច័ន្ទបន្ទាប់ពីថ្ងៃ អាទិត្យនោះ ។ • ថ្ងៃឈប់សម្រាកសាធារណៈដោយមានប្រាក់ឈ្នួលមិនអាចត្រូវបានរាប់ជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំទេ ។ • និយោជកត្រូវតែបើកប្រាក់ឈ្នួលធម្មតាឳ្យនិយោជិក សម្រាប់ថ្ងៃឈប់សម្រាកសាធារណៈ ។ • និយោជកដែលមិនអាចបញ្ឈប់ដំណើរការប្រតិបត្តិការអាជីវកម្មក្នុងថ្ងៃឈប់សម្រាកសាធារណៈ អាចសុំឳ្យ និយោជិកធ្វើការក្នុងថ្ងៃឈប់សម្រាកទាំងនោះ ។ ការងារនេះត្រូវតែធ្វើដោយស្ម័គ្រចិត្ត ។ ប្រាក់ឈ្នួលសម្រាប់ការងារក្នុងថ្ងៃឈប់សម្រាកសាធារណៈ • និយោជកត្រូវតែបើកប្រាក់ឈ្នួលធម្មតាដល់និយោជិក បូកនឹង១០០%បន្ថែមទៀត សម្រាប់ការធ្វើការក្នុងថ្ងៃ ឈប់សម្រាកសាធារណៈ ។ មានន័យន័យថា ពួកគេទទួលបានប្រាក់ឈ្នួលសម្រាប់មួយថ្ងៃ បន្ថែមលើថ្ងៃ ធម្មតារបស់ពួកគេ ។ ឧទាហរណ៍៖ សន្មតថា អ្នកទទួលបាន២ដុល្លារក្នុងមួយថ្ងៃពីនិយោជក ។ នៅពេលដែលនិយោជកសុំឳ្យអ្នកធ្វើ ការក្នុងថ្ងៃឈប់សម្រាកសាធារណៈ ប្រាក់ឈ្នួលរបស់អ្នកសម្រាប់ថ្ងៃឈប់នោះនឹងមានចំនួន ៤ដុល្លារ (២ដុល្លារ ជាប្រាក់ឈ្នួលធម្មតាបូកនឹង២ដុល្លារជាប្រាក់ឈ្នួលសម្រាប់ការងារថ្ងៃឈប់សម្រាកសាធារណៈ) ។

ចុចត្រង់នេះដើម្បីចាប់ផ្តើមកម្រងសំនួរប្រាក់ខែរបស់យើងខ្ញុំ!
Cite this page: © WageIndicator 2017 - Km.Prake.org - ការងារ និង ថ្ងៃឈប់សម្រាក