ប្រាក់រង្វាន់ផ្សេងៗ៖ ប្រាក់រង្វាន់អតីតភាពការងារ ប្រាក់រង្វាន់ការងារទៀងទាត់...

សូមស្វែងយល់បន្ថែមអំពីប្រាក់ឈ្នួលអប្បបរមានៅក្នុងឧស្សាហកម្មផ្សេងគ្នានៅកម្ពុជា។​ សូមទទួលព័ត៌មានអំពីច្បាប់ពាក់ព័ន្ធនឹងប្រាក់ឈ្នួលអប្បបរមានៅកម្ពុជាតាមរយះ​ Prake.org។​

ប្រាក់រង្វាន់ផ្សេងៗ

តើអ្នកមានសិទ្ធិទទួលបានប្រាក់រង្វាន់ផ្សេងៗទៀតអ្វីខ្លះពីនិយោជករបស់អ្នក ? ប្រសិនបើអ្នកធ្វើក្នុង ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ វាយនភ័ណ្ឌ និង ស្បែកជើង អ្នកអាចមានសិទ្ធិទទួលបានប្រាក់ រង្វាន់អតីតភាពការងារ និង ប្រាក់រង្វាន់ការងារទៀតទាត់ ជារៀងរាល់ខែ។ ស្វែងយល់បន្ថែមខាង ក្រោម ។

ប្រាក់រង្វាន់អតីតភាពការងារ

និយោជកនៅក្នុងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ វាយនភ័ណ្ឌ និង ស្បែកជើង ត្រូវតែផ្តល់ប្រាក់ រង្វាន់​អតីតភាពការងារទៅឳ្យកម្មករនិយោជិត ទៅតាមរយៈពេលធ្វើការងារនៅរោងចក្រ​ ។ គោលន​យោបាយ នេះចាប់ផ្តើមនៅថ្ថៃទី១ ខែ សីហា ឆ្នាំ ២០០០ ។ ការងារមុនកាលបរិច្ឆេទនេះមិនរាប់​បញ្ចូល ក្នុង​ការ គណនា​ប្រាក់រង្វាន់អតីតភាពការងារទេ ។ អត្រាមាន​ដូចខាងក្រោម៖

រយៈពេលធ្វើការងារ ប្រាក់រង្វាន់អតីតភាពក្នុង១ខែ
១ឆ្នាំ ប៉ុន្តែតិចជាង២ឆ្នាំ ២ ដុល្លារ
២ឆ្នាំប៉ុន្តែតិចជាង៣ឆ្នាំ ៣ ដុល្លារ
៣ឆ្នាំ ប៉ុន្តែតិចជាង៤ឆ្នាំ ៤ ដុល្លារ
៤ឆ្នាំ (អតិបរមា) ៥ ដុល្លារ

ប្រាក់រង្វាន់ការងារទៀងទាត់

និយោជកត្រូវតែផ្តល់ប្រាក់រង្វាន់តិចបំផុត៥ដុល្លារក្នុង១ខែ ដល់កម្មករនិយោជិតនៅក្នុងឧស្សាហកម្ម កាត់ដេរសម្លៀកបំពាក់ វាយនភ័ណ្ឌ និង ស្បែកជើង ដែលធ្វើការយ៉ាងទៀងទាត់រៀងរាល់ថ្ងៃក្នុង១ខែ ។ កម្មករនិយោជិតទាំងនេះរួមទាំង កម្មករនិយោជិតម្តងម្កាល កម្មករនិយោជិតសាកល្បងការងារ និង កម្មករ​និយោជិតធ្វើការតាមបរិមាណផលិតផលផង ។ និយោជកត្រូវតែផ្តល់ប្រាក់រង្វាន់ការងារទៀងទាត់ ប្រសិនបើកម្មករនិយោជិតបានទទួលការអនុញ្ញាតឳ្យឈប់សម្រាក (ដូចជា​ ការឈប់សម្រាកប្រចាំឆ្នាំ ឬ ការឈប់សម្រាកថ្ងៃបុណ្យសាធារណៈ) ។

ក្រុមប្រឹក្សាអាជ្ញាកណ្តាលយល់ឃើញថា នៅពេលដែលកម្មករនិយោជិតសុំច្បាប់ឈប់សម្រាកព្យាបាល ជម្ងឺ ដោយមានការបញ្ជាក់ពីគ្រូពេទ្យ ដែលទទួលបានការអនុវញ្ញាតនិងទទួលស្គាល់តាមផ្លូវច្បាប់ ប្រាក់ រង្វាន់ការងារទៀងទាត់នេះត្រូវតែបង់តាមសមាមាត្រនៃថ្ងៃដែលធ្វើការ ។

ឧទាហរណ៍​​​៖ វ៉ាន់ធ្វើការពេញម៉ោងនៅរោងចក្រ Z ។ ក្នុងអំឡុងខែមិថុនា នាងមកធ្វើការយ៉ាងទៀងទាត់ លើកលែងតែរយៈពេលមួយថ្ងៃដែលនាងបានសុំច្បាប់ឈប់សម្រាកព្យាបាលជម្ងឺ ដោយមានការបញ្ជាក់​ ត្រឹមត្រូវ ។ និយោជករបស់នាងអាចកាត់ប្រាក់ចំនួន០.១៩ដុល្លារ (= ៥.០០ដុល្លារ/២៦ថ្ងៃ) ពីក្នុងប្រាក់ រង្វាន់ការងារទៀងទាត់ ៥ ០០ដុល្លារ របស់នាងសម្រាប់ខែមិថុនា ។

ចុចត្រង់នេះដើម្បីចាប់ផ្តើមកម្រងសំនួរប្រាក់ខែរបស់យើងខ្ញុំ!